ព័ត៌មានជាតិ

ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ដេកស្លាប់នៅលើចិញ្ចើមផ្លូវជាតិ

រតនគិរី: នៅវេលាម៉ោង ០៧ និង៣០ នាទីព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩ មានករណីប្រទះឃើញសាកសពមនុស្សដេកស្លាប់ នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលលេខ ២៤៧-២៤៨ ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧតត្តម ស្រុកលំផាត់ ។

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល៤ ៨ឆ្នាំ បានដេកស្លាប់ ប្រហែលចន្លោះម៉ោង១៨ ០០ល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញការិយាល័យ បច្ចេកទេសខេត្ត សហការជាមួយគ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ ស្រុកលំផាត់ បានដំណើរការត្រួតពិនិត្យកន្លែងកើតហេតុ ពិនិត្យសាកសព បានសន្និដ្ឋានថា ករណីខាងលើនេះ ជាករណីខ្យល់គ (ជិះកង់ផ្លូវឆ្ងាយ ក្ដៅ ហត់) បណ្ដាលឲ្យងងឹតមុខ រួចដួលកង់ ហើយគាំងបេះដូងស្លាប់តែម្តង។

បច្ចុប្បន្ន សាកសពត្រូវបានយកមកតម្កល់ទុក នៅវត្តអារញ្ញរាម ហៅវត្តលំផាត់ ដើម្បីស្វែងរកសាច់ញាតិ និងចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់