ស្វាយរៀងៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុង/ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរថយន្តរបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបបុកម៉ូតូ បណ្ដាលឲ្យ ២នាក់តាយាយស្លាប់ យ៉ាងអាណោចអធ័ម មូលហេតុមិនទាន់ដឹង។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅទីតាំងខាងលើ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីកសាងនីតិវិធី ដោះស្រាយតាមច្បាប់ ព័ត៌មានលម្អិត Post News និងផ្សាយជូនពេលក្រោយ៕
មតិយោបល់