ប្រស៊ីល៖ កាលពីប៉ុន្មានថ្ងៃមុនអ្នកឈ្នះរង្វាន់ធំពីការផ្សងសំណាងឆ្នោត Jackpot ត្រូវបានក្រុមចោរចាប់ជំរិតដោយទាំងបងប្រុសរបស់គាត់ទៅជាមួយដែរ។
តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា ជាងរៀបឥដ្ឋដែលត្រូវឆ្នោតធំជាង ៣ លានដុល្លារកាលពី ៣ ខែមុន ត្រូវគេចាប់ជំរិតជាមួយនឹងបងប្រុសរបស់គាត់នៅក្នុងទីក្រុង Guarulhos នៃប្រទេសប្រេស៊ីល។ ក្រុមចាប់ជំរិតបានទាមទារប្រាក់ប្រមាណ ២០០,០០០ ដុល្លារជាថ្នូរនឹងការដោះលែងបងប្អូនទាំងពីរនេះឲ្យមានសេរីភាព។ លោក អធិការប្រចាំនៅតំបន់នោះបាននិយាយថា កំលាំងប៉ូលិសបានរកឃើញផ្ទះមួយដែលក្រុមចោរចាប់បងប្អូនទាំងពីរយកទៅឃុំទុក្ខធ្វើជាចំណាប់ខ្មាំង ខណៈដែលកំពុងធ្វើការស៊ីបអង្កេតទៅលើករណីប្លន់ធនាគារឯកជនមួយ បូករួមទាំងការប្លន់រថយន្តដឹកទំនិញផងដែរ។ ក្រុមចាប់ជំរិតបានធ្វើការបាញ់ប្រហារ នៅពេលដែលប៉ូលិសរកឃើញសំបុករបស់ពួកគេ។ លទ្ធផលជនសង្ស័យម្នាក់ត្រូវបានសម្លាប់ម្នាក់នៅក្នុងការបាញ់ប្រហារនោះ ហើយជនសង្ស័យខ្លះទៀតត្រូវបានចាប់ខ្លួនជាមួយនឹងកូកាអ៊ីនមួយគីឡូក្រាម។ ចំណែកឯបងប្អូនពីរត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ប៉ុន្តែប៉ូលីសបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការចាប់ជម្រិតនេះឡើយ៕
មតិយោបល់