ព័ត៌មានជាតិ

អភិបាលរាជធានីប្រារព្ធពិធីក្រុងពាលី សុំសេចក្តីសុខ តាមបែបសាសនា ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញៈ ខណៈនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមនិងមន្ត្រីរាជការប្រចាំសាលារាជធានី បាននិងកំពុងប្រារព្ធពិធីក្រុងពាលី ដើម្បីបួងសួងសុំសេចក្តី តាមបែបសាសនា ក្នុងព្រះរាជពិធីបុណ្យអុំទូក។

ពិធីក្រុងពាលីនេះធ្វើឡើងនៅខាងកើតបរិវេណ រមណីដ្ឋានវត្តភ្នំ នាព្រឹកថ្ងៃទី១១ វិច្ឆិកានេះ និងមានការចូលរួមពីសំណាក់កីឡាករ ចំណុះទូក(ង) ដើម្បីត្រៀមអុំសាកល្បងនៅរសៀលថ្ងៃនេះបន្ទាប់ពីចប់ពិធីក្រុងពាលីនេះ។

គួរបញ្ជាក់ថា ពិធីបុណ្យអុំទូកឆ្នាំនេះ ប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ក្នុងនោះផងដែរគេសង្កេតឃើញនៅតាមទីតាំងបរិវេណ ប្រារព្ធពិធីមានការរៀបចំតុបតែង ដើម្បីលំអរ និងទទួលប្រជាពលរដ្ឋដែលរំពឹងថានិងធ្វើដំណើរពីតាមបណ្តាខេត្តនានា ដើម្បីទស្សនាការប្រណាំងទូក(ង)ផងដែរ៕

អភិបាលរាជធានីphoto_2016-11-11_08-52-28អភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានីអភិបាលរាជធានី

មតិយោបល់