ភ្នំពេញៈ នាវេលាម៉ោង១១ និង២៥នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋរកស៊ីលក់ដូរអាវជជុះយ៉ាងសន្ធោសន្ធៅ នៅខាងក្រោយសាលាទួនហ្វា ផ្លូវ១៧៣ ក្រុម២៣ ភូមិ៣ សង្កាត់អូឡាំពិច ខណ្ឌចំការមន។
ករណីនេះ បណ្តាលឲ្យឆេះផ្ទះអស់៧ល្វែងទាំងស្រុង និងខូចខាត៥ល្វែង ដោយរថយន្តពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍ចំនួន ៣៤គ្រឿង។
សូមបញ្ជាក់៖ រហូតមកទល់វេលាម៉ោង ៨ និង៤០នាទីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ អគ្គិភ័យនេះ មិនទាន់រលត់ទាំងស្រុងនោះទេ៕
មតិយោបល់