ព័ត៌មានជាតិ

រថយន្ត២គ្រឿងបើកបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន នៅខេត្តតាកែវ

កំពត់: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តបើកបុកចូលផ្ទះប្រជាពលរដ្ឋ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុង/ខេត្តកំពត កាលពីវេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។

រថយន្តមួយគ្រឿងម៉ាក កូរូឡា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2H-7991 បើកដោយឈ្មោះ ជីម រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិឈើទាលគោល ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បើកក្នុងទិសដៅពីជើងទៅត្បូង លុះដល់ត្រង់ចំណុចខាងលើ បានប៉ះចំពាក់កណ្តាលរថយន្តមួយគ្រឿង ផ្នែកខាងឆ្វេងម៉ាក អាមេរិកកាំង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-5211 មិនស្គាល់អ្នកបើកបរដោយហេតុរួចអ្នកបើករថយន្តម៉ាក អាមេរិកកាំងបានគេចខ្លួនបាត់ ពីកន្លែងកើតហេតុ ប៉ះរួចរថយន្តម៉ាក កូរូឡា បានរេចង្កូតទៅខាងឆ្វេងដៃចូលទៅបុក និងផ្ទះមួយខ្នងមានម្ចាស់ផ្ទះឈ្មោះ ឯក ភារុណ ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុង/ខេត្តកំពត។

សម្ភារ:ខូចខាត៖ បាក់របងសំណាញ់ដែក១ផ្ទាំងបាក់កញ្ចុះ១ និងធុងកិនទឹកអំពៅ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពត ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់