បាត់ដំបងៈ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៩ សមត្ថកិច្ច បានចុះ ធ្វើការបង្រ្កាបករណីគ្រឿងញៀនមួយ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់។
ជនសង្ស័យខាងលើឈ្មោះ តោ សុផាត ហៅតឹង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិបល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE)ចំនួន០២ ថង់ (មិនទាន់ថ្លឹងទម្ងន់)
– ម៉ូតូចំនួន ០១ គ្រឿង
– ទូរស័ព្ទចំនួន ០១ គ្រឿង
– ប្រាក់រៀលចំនួន ៤០,០០០រៀល
– កាបូបតូចចំនួន០១
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានមន្រ្តីជំនាញន រៀបចំសំ ណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាន ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕






មតិយោបល់