បន្ទាប់ពីគ្រាប់ទី ២ របស់ ក្លិប កាំភ្លើងធំបំប៉ោងសំណាញ់នោះ អ្នកចាំទី របស់ Bayern Munich កីឡាករManuel Neuer បានព្យាយាម ក្រសោបបាល់ដើម្បីពន្យាពេលឲ្យដល់ម៉ោង ដើម្បីបង្អាក់ភាពសប្បាយរីករាយរបស់ ក្លិប កាំភ្លើងធំ។
កីឡាករ Koscielny បានបើកក្តីសង្ឈឹមជូនអ្នកបាញ់កាំភ្លើងធំ Wenger ។តែរំពេចជាមួយនិងគ្នានេះដែរ អ្នកចាំទី Manuel Neuer បានក្រសោបបាល់មិនឲ្យ ក្លិប កាំភ្លើងធំយកបាល់ទៅកែលេងឆាប់ៗនោះទេ ដែលធ្វើឲ្យមានរឿងមួយវប្រាវដែរហ្នឹង។
លទ្ធផល 2-0 សម្រាប់កាំភ្លើងធំនោះ គឺមិនអាចឡើងទៅកាន់វគ្គបន្តនោះទេ ដោយគ្រាមុនក្នុងជំនួបជើទី ១ នោះ កាំភ្លើងធំបានចាញ់ Bayern Munich លើទឹកដីខ្លួនឯង ដោយលទ្ធផល 3-1 ដែលធ្វើឲ្យកាំភ្លើងធំធ្លាក់ដោយស្វ័យប្រវត្តិ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់