ព័ត៌មានជាតិ

ប្រទះឃើញម៉ូតូ ធ្លាក់ទឹកក្រឡាយ ស្មានតែមានមនុស្សដែរ លុះស្រង់ឡើង មានតែម៉ូតូមួយ

ភ្នំពេញ: ម៉ូតូម៉ាកស្តេបមួយគ្រឿង ត្រូវបានប្រទះឃើញ នៅក្នុងប្រឡាយទឹក សង្ស័យតែមានមនុស្សកប់ក្នុងទឹកក្រោមម៉ូតូ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងប្រឡាយទឹកអមផ្លូវរថភ្លើង ខាងលិចប៉ុស្តិ៍កាកាប២ ស្ថិតក្នុងភូមិចម្ការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ លុះសមត្ថកិច្ចស្រង់អូសម៉ូតូឡើងគោក រាវរកមើលក្នុងទឹក នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល ពុំឃើញមានមនុស្សឡើយ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលពត៌មានពីបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញម៉ូតូ ម៉ាក ស្តេប ពណ៌ក្រហម មួយគ្រឿង ធ្លាក់ក្នុងប្រឡាយទឹក ដែលគេសង្ស័យថា មានមនុស្សកប់ក្នុងទឹក ក្រោមម៉ូតូ ផ្អើលប្រជាពលរដ្ឋចោមរោមមើល សមត្ថកិច្ចចុះទៅ អូសទាញយកម៉ូតូឡើងគោក រាវក្នុងទឹកប្រឡាយ រកពុំឃើញមានមនុស្សឡើយ។

ក្រោយមកក៏បានយកម៉ូតូខាងលើ ទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីស្រាវជ្រាវស្វែងរកម្ចាស់ ៕

មតិយោបល់