ព័ត៌មានជាតិ

ទិវាអន្តរជាតិប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញចោលគ្រឿងញៀនជាច្រើនប្រភេទចំនួនជិត ២០០គីឡូក្រាម

ស្ទឹងត្រែង: ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំធ្វើឡើង នៅថ្ងៃ២ ខែកក្កដា ឆ្នាំ២០១៩ ក្រុង/ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ ឯកឧត្តម អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត។ ព្រមទាំងសមាជិក សមាជីការ អញ្ជើញចូលរួមមកពីស្ថាប័នអង្គភាពពាក់ព័ន្ធជាង ២០០០នាក់។

បន្ទាប់ពីបញ្ចប់សុន្ទរកថា និងការមានមតិសំណេះសំណាល ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញបង្ហោះសារអបរំចងភ្ជាប់ប៉ោងៗ ជានិមិត្តរូប នឹងដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ចំនួន ៥គឺ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ និង ខេត្តក្រចេះ សរុបរួម ១៩៤.៨៤គីឡូក្រាម រួមមាន៖ មេតំហ្វេតាមីន និងកេតាមីន៕

មតិយោបល់