ថ្មីៗនេះការលើកឡើងរបស់ទស្សនាវដ្តី IO Donna បានចុះផ្សាយថា Angelina Jolie និង Brad Pitt បានរៀបការរួចរាល់ហើយ មុននឹងតារាល្បីរបស់ហូលីវ៉ូតនេះ បានសម្រេចចិត្ត រៀបការជាសាធារណៈ នៅប្រទេសបារាំង កាលពីខែ សីហា ឆ្នាំទៅ ។
Angelina Jolie បាននិយាយថា មុននឹងពួកគេរៀបការនៅប្រទេសបារាំងនោះ យើងបានរៀបការនៅ កាលីហ្វ័រញ៉ា ។ នាងបានបន្តថា ក្នុងនាមជាពលរដ្ឋអាមេរិក យើងមិនអាចរៀបការស្របច្បាប់នៅប្រទេសបារាំងនោះទេ ។
បញ្ជាក់ផងដែរថា កាលពីរាត្រីយប់មិញនេះ គូស្នេហ៍នេះបានបង្ហាញវត្តមានចូលរួមក្នុងកម្មវីធី AFI Awards នៅ Beverly Hills ដោយមានតារាល្បីៗជាច្រើនចូលរួម ៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់