កំពង់ធំៈ កាលពីវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក សង្ស័យករណីឃាតកម្ម មានបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងកសិដ្ឋានចំការកៅស៊ូមួយកន្លែង។
ជនរងគ្រោះខាងលើឈ្មោះ ដង ថាន់ហាយ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាវៀតណាម។
ដំណើររឿង៖ នៅមុនកើតហេតុគេឃើញជនរងគ្រោះ ដេកស្លាប់ក្នុងថ្លុកឈាម នៅលើម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាករបស់ប្រទេសវៀតណាម លេខ៧០S2.៥៣៣២ នៅលើផ្លូវក្នុងកសិដ្ឋាន ចំការកៅស៊ូមួយកន្លែង។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ ប៉ុន្តែមិនទាន់បញ្ជាក់ទេថា វាជាករណីអ្វីឲ្យពិតប្រាកដ ដោយសមត្ថកិច្ច កំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវ៕

មតិយោបល់