ព័ត៌មានជាតិ

យក​កណ្តុរ​បញ្ជារ​ចង្កូត​ឡាន​នៅលើ​ផ្លូវ​ដ៏​គ្រោះថ្នាក់​

​មនុស្ស​ដែល​នៅ​តំបន់ Los Tres Cunados ប្រទេស​អេ​ស្ប៉ា​ញ បាន​បង្កើត​កម្មវិធី​ប្លែកៗ ដែល​មើលទៅ​ហាក់ដូចជា​មាន​គ្រោះថ្នាក់​បំផុត ដើម្បី​បញ្ជាក់​ថា​ឡាន​ដឹក​ទំនិញ​ដែល​ពួកគេ​ដាក់លក់ គឺ​អាច​ជឿ​ទុកចិត្តបាន​។
2013-09-14_143254
​តាមរ​បាយ​ការណ៏ IBB បានបង្ហាញ​ថា ឡាន​ដែល​មាន​ទម្ងន់ ១៥ តោន ឈ្មោះ Volvo ត្រូវបាន​បើក​នៅលើ​ផ្លូវ​ច្រាំង​ថ្ម​មួយកន្លែង ដែល​មាន​ចំណោត​ខ្ពស់​មើល​គួរ​ឲ្យ​ស្រៀវ ស្ថិត​នៅ​ភាគ​ខាងជើង ឆៀង​ខាងលិច​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​។

​ទាំងនេះ​ដើម្បី​បង្ហាញ​ថា​ឡាន​របស់​ពួកគេ​មាន​ភាពងាយស្រួល​ក្នុងការ​កាច់ចង្កូត សូម្បី​តែ​សត្វ​កណ្តុរ​ក៏​អាច​បញ្ជារ​វា​បានដែរ បើ​យោង​ទៅតាម​វីដេអូ​មួយ​នេះ​អ្នក​ក៏​អាច​យក​ម្រាមដៃ​របស់​អ្នក​មក​បញ្ជារ​ក៏បាន​។​
​ការពិសោធន៍​នេះ​ត្រូវបាន​គេ​យក សន្ទះ​កង្ហារ​ខាង​មុខ​មក​បិទ​ភ្ជាប់​ជាមួយនឹង​ចង្កូត​ឡាន ហើយ​យក​កណ្តុរ​មួយ​ក្បាល​ដាក់​នៅ​លើ​សន្ទះ​កង្ហារ​នោះ រួច​យក​ការ៉ុត​ធ្វើជា​ចំណី​ដើម្បី​ឲ្យ​កណ្តុរ​រត់តាម ដើម្បី​បញ្ជារ​ក្នុងការ​កាច់ចង្កូត​ឡាន​៕
​ទស្សនាវីដេអូឃ្លិបដូច​ខាង​ក្រោមនេះ​៖

មតិយោបល់