ភ្នំពេញៈ នៅវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានប្រជាពលរដ្ឋ បានរាយការណ៍មកថា ផ្សារទួលទំពូងយកម៉ូតូទៅផ្ញើនៅចំណតភាស៊ី បណ្ណ័ផ្ញើម៉ូតូដាក់តម្លៃ ៣០០៛ តែបែរជាយកដល់ ១០០០៛ ពិតជាអស្ចារ្យមែន។
ករណីនេះ ពលរដ្ឋសំណូមពរតាមរយៈសារព័ត៌មាន Post News ឲ្យលោក ថេង សុថុល អភិបាលខណ្ឌចំការមន ទើបតែកាន់តំណែងថ្មី ជួយទៅពិនិត្យមើលផ្សារទួលទំពូងផង កុំឲ្យមានការយកថ្លៃខុសពីបណ្ណ័ ដែលបានកំណត់ថ្លៃ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបែបនេះតទៀត៕
មតិយោបល់