ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ​និងអ្នកធំ ​ម៉ាឡេស៊ី​ ៦រូប ​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​

កូឡាឡាំពួរ៖ នាករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានថ្លែងបញ្ជាក់ថា ប្រធានាគ្រប់គ្រង់បុគ្គលិក និងអតីតឯកអគ្គរដ្ឋទូត ម៉ាឡេស៊ី ប្រចាំសហរដ្ឋអាមេរិក រួមនឹងសមាជិកបក្ស Najib សរុបទាំងអស់ ៦នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្បែររដ្ឋធានី នេះបើយោងតាមមន្ត្រី​ជាន់ខ្ពស់ម៉ាឡេស៊ី​បញ្ជាក់ឲ្យដឹងនៅថ្ងៃអាទិត្យនេះ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ឧទ្ធម្ភាគចក្របានផ្ទុះឆេះនៅលើលំហរអាកាសរ ពោលគឺមុនពេលធ្លាក់មកដី នៅក្នុងតំបន់ Semenyih ក្បែរ​ទីក្រុង Kuala Lumpur កាលពីល្ងាចថ្ងៃសៅរ៍។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រនោះ បានដឹកភ្លៀវសំខាន់ៗត្រឡប់ទៅកាន់​លំនៅ​ដ្ឋានវិញ បន្ទាប់ពីអញ្ជើញចូលរួមនៅក្នុងពិធីមង្គលការ​កូនស្រីរបស់លោកផ្ទាល់។

មន្ត្រីការិយាល័យបានបញ្ជាក់ថា លោក Azlin Alias ប្រធានសមាជិកបក្ស Najib និងលោក Jamaluddin Jarjis អតីតមន្ត្រីការទូតម៉ាឡេស៊ី ប្រចាំ​សហរដ្ឋអាមេរិក និងសមាជិកបក្សផ្សេងទៀត សរុបទាំងអស់ ៦នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ ចំណែក​មូលហេតុកំពុងតែ​ស៊ើបអង្កេត៕

Helicopter crash, Kuala Lumpur, Malaysia - 04 Apr 2015

មតិយោបល់