ព័ត៌មានជាតិ

ករណីរថយន្តបុករះ សង្ស័យមានអ្នករងរបួសជាច្រើននាក់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំបុករះគ្នា សង្ស័យរបួសមនុស្សជាច្រើននាក់ នៅចំណោតលោកយ៉ាយ ម៉ៅ ស្ថិតក្នុងសង្កាត់លេខ០១ ក្រុង/ខេត្តព្រះសីហនុ។

កើតហេតុវេលាម៉ោង០៣ និង៤០នាទីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ដោយក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វាង និងស្ទួចរថយន្ត យកទៅកាន់ការិយាល័យជំនាញនគរបាលចរាចរណ៍ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់