តួកគី: ប្រធានស្តីទីរបស់ប្រទេសទួរគី បាននិយាយថា មនុស្សជាង ១៩០នាក់បានស្លាប់និងយោធា ១.៥៦៣នាក់បានជាប់ឃុំខ្លួន នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ។
កាលពីព្រឹកថ្ងៃសៅរ៍នេះ ទីភ្នាក់ងាររបស់រដ្ឋ Anadolu រាយការណ៍ថា ចំនួនអ្នកស្លាប់នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា បានកើនឡើងដល់ ៩០នាក់ រួមទាំងប៉ូលិស ៤១នាក់ និងរបួស ១.១៥៤នាក់។
របាយការណ៍នេះបាននិយាយថា ទាហានដែលគ្មានអាវុធយ៉ាងហោចណាស់ ៧០០នាក់ នៅទីស្នាក់ការកណ្តាលយោធាប្រទេសតួកគី បានចុះចាញ់៕
មតិយោបល់