កណ្តាលៈ ករណីឃាតកម្ម ដ៏រន្ធត់នេះ កើតហេតុនៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ឡាច ឡាវ ភេទស្រី អាយុ ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង។
ជនសង្ស័យ ឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន(មានជម្ងឺសសៃប្រសាទ) មានទីលំនៅ(មិនពិតប្រាកដ) ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ។(រត់គេចខ្លួន)
វត្ថុតាងចាប់យក កាំបិតប៉័ងតោចំនួន០១
តាមប្រភពព័ត៌មាននៅវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះកំពុងតែបោសសំរាមនៅខាងមុខផ្ទះ ភ្លាមនោះស្រាប់តែជនសង្ស័យបានដើរសំដៅមកជនរងគ្រោះ ហើយបានទាញកាំបិតពីថង់ខ្មៅ នៅនឹងដៃដែលជនសង្ស័យកាន់មក កាប់ទៅលើជនរងគ្រោះរហូតដល់ស្លាប់តែម្ដង។
ក្រោយពេលកើតហេតុជនសង្ស័យបានបោះកាំបិតចោលរួចគេចខ្លួនបាត់តែម្ដង។
ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕
មតិយោបល់