ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត ហាយលែនឌ័រ ស្លាកលេខ កណ្តាល 2A-9828 បុកនិងរបាំងពុកចែកទ្រូងផ្លូវ បណ្តាលរងរបួសត្រូវបញ្ជូនទៅសង្រ្គោះ

ភ្នំពេញ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា នៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេរបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត ហាយលែនឌ័រ មួយគ្រឿងពាក់ស្លាកលេខ កណ្តាល 2A-9828 បានបុកនិងរបាំងពុកចែកទ្រូងផ្លូវ បណ្តាលរងរបួសខ្លួនឯងត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ។
ក្រោយកើតហេតុរថយន្តត្រូវបាននគរបាលជំនាញចរាចរណ៍ផ្លូវគោក ចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ។
ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់