ព័ត៌មានជាតិ

Update៖ រថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលធ្លាក់ចូលទៅក្នុងព្រៃ បែកផ្កាភ្លើងឆេះសល់តែគ្រោងឆ្អឹង

កំពង់ឆ្នាំង: កាលពីម៉ោងប្រហែល១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានករណីអគ្គិភ័យឆេះរថយន្ត១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-4707។

ដំណើររឿង៖ ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានចុះដល់ទីតាំង ធ្វើការត្រួតពិនិត្យឃើញថា រថយន្តបើកបរក្នុងល្បឿនលឿនខណ:មកដល់ចំណុចផ្លូវកោងបត់មិនរួចក៏ធ្លាក់ចុះចូលទៅព្រៃប៉ះនឹងថ្មបាយក្រៀមធំៗជាច្រើនកន្លែង បណ្ដាលឲ្យបែកផ្កាភ្លើងនិងឆាបឆេះតែម្តង។សំណាងល្អម្ចាស់រថយន្តបើកទ្វារចេញរួចបន្ទាប់មកបានឡើងជិះរថយន្តចេញទៅបាត់ ដោយមិនខ្វល់នឹងរថយន្តរបស់ខ្លួនដែលកំពុងឆាបឆេះនោះឡើយ សូម្បីតែសមត្ថកិច្ចសួរនាំក៏មិនបានផង។

បន្ទាប់ពីបាញ់ទឹកពន្លត់រហើយ កម្លាំងជំនាញបានស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីទុកប្រគល់ជូនទៅម្ចាស់ដើមវិញ៕

មតិយោបល់