ព័ត៌មានជាតិ

Updated៖ អគ្គិភ័យឆេះផ្ទះលក់គ្រឿងជ័រក្មេងលេង អ៊ឹង កែវស្រេង ប្រើរថយន្តពន្លត់អស់ជាច្រើនគ្រឿង

កណ្ដាលៈ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៥និង១០នាទីល្ងាចត្រង់ចំណុចផ្ទះលក់គ្រឿងជ័រក្មេងលេង អ៊ឹង កែវស្រេង ផ្លូវលេខ១០៣ ម្ចាស់ផ្ទះឈ្មោះ អ៊ឹង កែវស្រេង ភេទប្រុស អាយុ ៨០ឆ្នាំ ភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សម្ភារៈខូចខាត៖
-ផ្ទះមួយល្វែងខូចខាត ៤០%
-ខូចខាតសម្ភារៈគ្រឿងជ័រសម្រាប់ក្មេងលេង និងសម្ភារៈនៅក្នុងផ្ទះទាំងស្រុង។

សភាពនៃរឿងហេតុ៖ នៅវេលា និងទីកន្លែងហេតុខាងលើ ម្ចាស់ផ្ទះបានចាក់សោរផ្ទះទុកចោល ហើយក៏បានទុស្សេខ្សែភ្លើងនៅជាន់ក្រោម បណ្តាលឲ្យឆេះផ្ទះ និងសម្ភារៈគ្រឿងជ័រសម្រាប់ក្មេងលេង ដែលទុកនៅក្នុងផ្ទះ រួចហើយទើបមានប្រជាពលរដ្ឋបានរាយ ការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍ ភ្លាមនោះឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាកម្លាំងដើម្បីសង្គ្រោះបន្ទាន់ដែលដឹកនាំដោយ៖ ទី១ លោក វ.ឯក អុល ប៊ុណ្ណា ស្នងការរងនគរបាលខេត្តកណ្តាល ទី២ លោក វ.ឯក សរ កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ ចុះជួយអន្តរាគមន៍ជួយពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានចំនួន ៤គ្រឿង និងប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន ១៥គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់កងអង្គរក្សចំនួន ៨គ្រឿង ប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ២៤គ្រឿង សរុបរថយន្តបាញ់ទឹកពន្លត់ជាស្ថាបពរ អស់ទឹកចំនួន ៣៩គ្រឿង។

មូលហេតុ៖ ទុស្សេខ្សែភ្លើង។

សូមបញ្ជាក់៖ ករណីនេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសគ្រោះថ្នាក់ឡើយ៕

មតិយោបល់