កណ្តាលៈ កាលពីវេលាម៉ោង ៥និង០០នាទីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ មានករណីឃាតកម្មត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឡាច ឡាវ ភេទស្រី អាយុ ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជរា មានទីលំនៅភូមិឃុំកើតហេតុ ។
ជនសង្ស័យឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន (សសៃប្រសាទ) មានទីលំនៅមិនពិតប្រាកដ ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ(គេចខ្លួន)។
វត្ថុតាងចាប់យក៖ កាំបិតប៉័ងតោចំនួន១ ។
ដំណើររឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះកំពុងតែបោសសម្រាមមុខផ្ទះ ភ្លាមនោះស្រាប់តែជនសង្ស័យបានដើរសំដៅមករកជនរងគ្រោះ ហើយបានទាញកាំបិត ពីថង់ខ្មៅនៅនឹងដៃ កាប់ទៅលើជនរងគ្រោះរហូតដល់ស្លាប់តែម្ដង។ ក្រោយពេលកើតហេតុជនសង្ស័យ បានបោះកាំបិតចោលរួចគេចខ្លួនបាត់តែម្ដង ករណីនេះ ក្រុមកម្លាំងជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់