ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីរាលកៃកាំភ្លើងកែច្នៃចំដើមទ្រូង

កំពង់ឆ្នាំង: កាលពីថ្ងៃទី២ ខែកក្តដា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី មានករណីរាលកៃកាំភ្លើងកែច្នៃ បាញ់ចំដើមទ្រូងខ្លួនឯងបណ្ដាលឲ្យស្លាប់ ត្រង់ចំណុចជ្រៃគោក ស្ថិតក្នុងត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ប៊ុន លៀងគីម ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានទៅទាក់គ្រួចអ៊ឺត នៅចំណុចជ្រៃគោក ស្ថិតក្នុងត្រពាំងក្រវ៉ាន់ ឃុំព្រៃមូលដោយយកកាំភ្លើងកែឆ្នៃបាញ់ដោយគ្រាប់កង់ទៅជាមួយហើយបានរាលកៃកាំភ្លើងកែច្នៃ បាញ់ត្រូវចំដើមទ្រូងខ្លួនឯងបណ្តាលឲ្យស្លាប់ ។

យោងតាមការធ្វើកោសល្យវិច័យរបស់ក្រុមបចេ្ចកទេស វិទ្យាសាស្ត្រពិនិត្យនៅកន្លែងកើតហេតុឃើញមានថង់យាមមួយ នៅក្នុងថង់យាមមានគ្រាប់កង់ចំនួន ៧៧គ្រាប់ ពិនិត្យស្លាកស្នាមជនរងគ្រោះមានទំហំប៉ុនគ្រាប់កង់ និងតាមការអះអាងរបស់ក្មួយស្រី អាយុ ១៦ឆ្នាំ បានឃើញជនរងគ្រោះកាន់កាំភ្លើងកែច្នៃទៅជាមួយ។

តាមការសន្និដ្ឋានរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារ បញ្ជាក់ថា៖ ជនរងគ្រោះពិតជាស្លាប់ដោយរាលកៃកាំភ្លើងកែច្នៃខ្លួនឯងពិតប្រាកដមែន៕

មតិយោបល់