ព័ត៌មានជាតិ

Update៖ ករណីឃាតកម្ម! ជនជាតិវៀតណាម ត្រូវគេសម្លាប់នៅចម្ការកៅស៊ូ X.Y. 24 កសិដ្ឋាន៣ ក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ

កំពង់ធំ: កាលពីវេលាម៉ោង ៤ និង៤០នាទីរសៀលថ្ងៃ០២ ខែកក្កដា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយ កើតឡើងតាមផ្លូវលំក្នុងឡូចម្ការកៅស៊ូ X.Y. 24 កសិដ្ឋាន៣ ក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ ឌ័ន ថាញ់ហាយ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិដុងលើយ ឃុំតឹងដុង ស្រុកតឹងចូវ ខេត្តតៃនីញ (ប្រទេសវៀតណាម) បច្ចុប្បន្នជាបុគ្គលិកកសិដ្ឋាន៣ ក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យ សន្និដ្ឋានថា ជាអំពើរឃាតកម្ម។_

ករណីនេះ សមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់