ព័ត៌មានជាតិ

លុចស៊ីស ៤៧០ ប៉ះគ្នាជាមួយរថយន្ត Fortuner បណ្ដាលឲ្យតឹងសរសៃកទាំងព្រឹក ខណៈភាគីម្ខាងជាមន្ត្រីទាហាន

ភ្នំពេញ: នៅវេលាម៉ោង ៩ និង ១០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើបម៉ាកលុចស៊ីស ៤៧០ ប៉ះគ្នាជាមួយនិងរថយន្ត Fortuner បណ្ដាលឲ្យរងការខូចខាត។

ករណីនេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ តែភាគីទាំងពីរជជែកគ្នាទ្បើងតឹងសរសៃក ដោយភាគីម្ខាងទៀត ត្រូវបានគេដឹងថា ជាមន្ត្រីទាហានមិនដឹងបម្រើការនៅអង្គភាពណាទេ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង ដើម្បីធ្វើការដោះស្រាយគ្នាតាមនិតិវិធីច្បាប់ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់