កំពតៈ នៅវេលាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំបើកគេចរថភ្លើង ធ្លាក់ចូលទឹក នៅផ្លូវវាងក្រុងខេត្តកំពត។
តាមការអះអាងពីអ្នកបើករថយន្តធុនធំថា ពេលរថភ្លើងឆ្លងកាត់ មិនមានបិទរនាំងបាំងផ្លូវទេ សំណាងហើយដែលរថយន្តគាត់បើកគេច ទើបបណ្ដាលឲ្យធ្លាក់ចូលទឹកបែបនេះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ពិនិត្យឃើញពុំមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ទើបឲ្យម្ចាស់ហៅរថយន្តស្ទួចយកទៅជួសជុលដោយខ្លួនឯង៕
មតិយោបល់