ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ជិះម៉ូតូលឿនទៅបុករថយន្តពីក្រោយស្លាប់មួយរំពេចនៅលើគំនរឥដ្ឋ

បាត់ដំបង: នៅយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅលើគំនរឥដ្ឋដោយសារជិះម៉ូតូលឿនទៅបុក រថយន្តពីក្រោយ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចក្បែរសាលាបឋមសិក្សានំក្រៀប ភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

ជនរងគ្រោះឈ្មោះ សន្តិ តដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ មុខធ្វើស្រែ រស់នៅភូមិព្រៃរកា ឃុំអូរដំបង១ ស្រុកសង្កែ។
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីកើតហេតុគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ខេត្ត បានចុះវាស់វែងយកវត្ថុតាងទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់