ព័ត៌មានជាតិ

Update៖ រថយន្តធុនធំបុករះបន្តគ្នា បណ្ដាលឲ្យរបួសមនុស្ស ២នាក់ នៅផ្លូវចុះចំណោតលោកយាយម៉ៅ

ព្រះសីហនុ: នៅវេលាម៉ោង ៣ និង០០នាទីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំបុករះបន្តគ្នា នៅលើវិថីផែចំណុចផ្លូវ ចុះចំណោតលោកយាយម៉ៅ ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ បណ្តាលឲ្យមានមនុស្សរងរបួស និងចរាចរណ៍កកស្ទះនៅតំបន់នោះ។

រថយន្តធុនធំដឹកឥដ្ឋ ០១គ្រឿងម៉ាក HINO ពណ៌ក្រហម ពាក់ស្លាកលេខ ក្រចេះ
3A-0356 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) មានទិសដៅពីភ្នំពេញ ចូលក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើ ពេលផ្លូវចុះចំណោត រថយន្តខាងលើ បានបុករះប៉ះរថយន្តចំនួន ០២គ្រឿង និងម៉ូតូ០១គ្រឿង ដែលមានទិសដៅស្របគ្នា។

រថយន្តរងគ្រោះទី១ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កណ្តា
ល 3A-0489 ទី១រថយន្តបែនដឹកដី ម៉ាក HYUNDAI ពណ៌ក្រហម គ្មានស្លាកលេខ និងទី៣ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខសៀមរាប
1Z-2911។

ករណីនេះ បណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះ ហាប់ សារ៉ែន អាយុ ៣០ ស្នាក់នៅទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុ និងអ្នករួមដំណើរលើម៉ូតូម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅព្យាបាល នៅគ្លីនិកមិត្តភាពឃ្លាំងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ បានចាត់ចែងតាមនីតិវិធី និងស្ទូចរថយន្តចេញពីកន្លែងកើតហេតុ យកនៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវ៕

មតិយោបល់