ព័ត៌មានជាតិ

ស្ត្រី​ពរ​ពោះ​សប្ប​និម្មិត​ម្នាក់​លាក់​គ្រឿងញៀន​ក្នុង​ពោះ​ (Video Inside)

ស្ត្រី​ម្នាក់​មក​ពី​កាណាដា​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ប្រទេស​កូឡុំប៊ី បន្ទាប់ពី​រកឃើញ​ថា នាង​បាន​យក​ស្បែក​កៅស៊ូ​ក្លែងក្លាយ​គ្រប​ពីលើ​ពោះ ដើម្បី​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​មាន​ទម្ងន់​រួច​ដាក់​ថ្នាំញៀន​ចូលទៅ​ក្នុង​នោះ​។​

​ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី ៦ ខែសីហា​នៅឯ​ព្រលានយន្តហោះ Toronto ក្នុង​រដ្ឋធានី Bogota នៃ​ប្រទេស​កូឡុំប៊ី នៅពេលដែល​ប៉ូលិស​មាន​ការសង្ស័យ​ទៅ​រូបនាង​។ ភ្លាមនោះ​ប៉ូលិស​បាន​នាំ​ស្ត្រី​ម្នាក់​នេះ​ចូល​ទៅ​បន្ទប់​ដើម្បី​ធ្វើតេស្ត ហើយ​ឃាត់ខ្លួន​នាង​ទុក​តែម្តង​។​
​ពី​ដំបូង​ឡើយ​នៅពេល​ដែល​ប៉ូលិស​សួរ Ritchie បាន​ឆ្លើយ​ដោះសា​ថា​នេះ​ជា​ខែ​ទី​៧​ហើយ​ក្នុង​ការ​មាន​ផ្ទៃពោះ​របស់​នាង ហើយ​ត្រូវការ​ក្រុមប្រឹក្សា​ជា​បន្ទាន់​។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ប៉ូលិស​នៅក្នុង អាកាសយានដ្ឋាន​អន្តរជាតិ​បាន​ធ្វើ​ការត្រួតពិនិត្យ​ទើប​ដឹងថា​នេះ​គឺជា​ស្បែក​ពោះ​ក្លែងក្លាយ​ដែល Ritchie ប្រើ​ដើម្បី​លាក់ កូកាអ៊ីន ចំនួន​ព​២​គីឡូក្រាម​។​

​ប្រសិនបើ​មាន​ការកាត់ទោស​ចំពោះ​ការជួញដូរ​គ្រឿងញៀន Ritchie ដែល​មាន​អាយុ ២៨​ឆ្នាំ​ប្រឈមមុខ​នឹង​ការជាប់គុក​៨​ឆ្នាំ​។ បើ​តាម​ការឲ្យដឹង ចាប់តាំងពី​ឆ្នាំ​២០១៣ មាន​មនុស្ស​ប្រមាណ​ជា ៤០ នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ក្នុង​ប្រទេស​កូឡុំប៊ី​ដែល​ព្យាយាម​រត់ព​ន្ធ​ថ្នាំញៀន​៕​
https://i1272.photobucket.com/albums/y389/domneng/BMW/FakePrenancy1_zps402317fe.jpg
https://i1272.photobucket.com/albums/y389/domneng/BMW/FakePrenancy2_zps463f448e.jpg
https://i1272.photobucket.com/albums/y389/domneng/BMW/FakePrenancy3_zps45c3e084.jpg
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់