មណ្ឌលគិរីៈ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង០០នាទីព្រឹក អគ្គិសនីមណ្ឌលគិរី នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបន្ទាន់ នៅចំណុច Auto recloser ផ្លូវបំបែកចូលឃុំដាក់ដាំ ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការជួសជុលខ្សែMV ប៉ុងចូលក្បាលFuse cut out ដែលដាច់ នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
មូលហេតុ៖ ដោយសារមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ ស្រុកអូររាំង ស្រុកពេជ្រាដា និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្រុមការងារបច្ចេកទេស នឹងធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ ទៅតាមជាក់ស្តែង នៅពេលការងារបញ្ចប់៕
មតិយោបល់