អ្នកប្រហែលជាគិតថាមើមខ្ញីឬខ្ញី (Ginger) ជាប្រភេទមើមមានរសជាតិហិរខ្លាំង និងនឹកគិតដល់អាហារបែបជនជាតិចិនឬឥណ្ឌាតែប៉ុណោះ។ ក្រៅពីនេះវិញ អ្នកក៏ប្រហែលជាបានដឹងក្នុងកម្រិតណានោះអំពីគុណប្រយោជន៍របស់ខ្ញីដែលការពិតខ្ញីមានគុណប្រយោជន៍យ៉ាងធំធេងចំពោះសុខភាពរបស់មនុស្ស។

អស់រយៈពេលរាប់ពាន់ឆ្នាំកន្លងមកហើយដែលខ្ញីត្រូវបានមនុស្សលោកយកមកប្រើប្រាស់ជាគ្រឿងទេស(Herbal)។ មនុស្សនៅទូទាំពិភពលោកត្រូវការខ្ញីដើម្បីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារប្រព័ន្ធចលនាឈាមរត់ ជួយកាត់បន្ថយនូវអាការៈចង់ក្អួតចង្អោរឈឺក្បាលរួមទាំងអាការៈឈឺចាប់ផ្សេងៗទៀត។
តើមើមខ្ញីជួយដល់សុខភាពរូបកាយយ៉ាងដូចម្តេចខ្លះ?
១.ជួយកាត់បន្ថយឬសម្រន់អាការៈរង៉ាប់រងើរកកលចង់ក្អួតចង្អោររាល់គ្រប់អាការៈរង៉ាប់ រងើទាំងឡាយថ្វីបើខ្ញីមិនអាចជួយឱ្យសះស្បើយក៏ដោយក៏មើមខខ្ញីអាចជួយបង្ការកាត់បន្ថយឬសម្រន់ អាការៈបានទាំងអស់។ ម្យ៉ាងវិញទៀតមើមខ្ញីក៏នៅអាចជួយទប់ស្កាត់អាការៈចង់ក្អួតចង្អោរបានក្រោយ ពីមានការវះកាត់ ឬ ការព្យាបាលដោយគីមី (Chemotherapy)។
មុននឹងប្រើមើមខ្ញីក្នុងរូបភាពណាមួយសូមអ្នកប្រាប់វេជ្ជបណ្ឌិតប៉ុន្តែចៀសវាងប្រើប្រាស់មើមខ្ញីឱ្យ ហួសចំណុះ។
២.ជួយរាំងស្កាត់ជំងឺមហារីក
មើមខ្ញីត្រូវបានគេដាក់ឈ្មោះឱ្យថាPhytochemicals។ម្យ៉ាងវិញទៀតមើមខ្ញីជាប្រភេទរុក្ខជាតិ ដែលមានសម្ថភាពប្រឆាំងជាមួយប្រតិកម្មអុកស៊ីហ្សែ(Antioxidants)ក្នុងការរាំងស្កាត់ជំងឺមហារីកបាន។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាមើមខ្ញីមានសារជាតិ(Phytochemicals)ដល់ទៅយ៉ាងហោច១២ មុខផ្សេងៗពីគ្នាដែលនាំឱ្យមើមខ្ញីមានសមត្ថភាពប្រឆាំងជាមួយប្រតិកម្មអុកស៊ីហ្សែនបានយ៉ាងល្អ។
៣.ជួយលាងសំអាតឈាមនៅក្នុងប្រព័ន្ធចលនាឈាមរត់រួមទាំងជួយដល់បេះដូងមាន សារជាតិPhytochemicalsដល់ទៅ២បែបដែលគេបានរកឃើញនៅក្នុងរុក្ខជាតិខ្ញីគឺសារជាតិ GingerolនិងShogaolដែលមានសមត្ថភាពជួយដល់បេះដូងបង្ការឱ្យបាននូវអាការៈកកឈាមសំ អាតឈាមបានយ៉ាងប្រសើរនៅក្នុងចលនាឈាមរត់ថែមទៀតផង។
៤.ជួយសំរួលអារម្មណ៍ខណៈពេលកើតមានអារម្មណ៍ច្របូកច្របល់
អស់រយៈពេលរាប់សិបឆ្នាំមកហើយ ដែលក្រុមគ្រូពេទ្យបូរាណតែងតែណែនាំឱ្យប្រើមើមខ្ញី យកមកបរិភោគឬអាស្រ័យធ្វើជាឱសថក្នុងករណីអារម្មណ៍កើតភាពតប់ប្រមល់។
៥.មើមខ្ញីជួយបំបាត់អាការៈឈឺចាប់ផ្សេងៗ៕
មតិយោបល់