ព័ត៌មានជាតិ

កងរាជអាវុធហត្ថរាជធានីភ្នំពេញត្រួតពិនិត្យរថយន្តពាក់ស្លាកលេខខេមរភូមិន្ទក្លែងក្លាយ

ភ្នំពេញៈ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ សកម្មភាពកម្លាំងកងយានយន្ត នៃមន្ទីរសម្ភារៈ បច្ចេកទេសកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអនុវត្តន៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរថយន្តដែលបំពាក់ស្លាកលេខខេមរភូមិន្ទក្លែងក្លាយ ក្រោកពីព្រលឹមរួសរាន់ងូតទឹក ស្លៀកពាក់ រួចរង់ចាំបទបញ្ជាចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ ជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងផ្លូវ តាមភូមិសាស្រ្តសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។

ក្រៅពីបេសកកម្មការងាររបស់កម្លាំងក្នុងទីបញ្ជាការ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ក៏បានបន្តចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ ទាំងកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន នាពេលរាត្រី ដោយពុំខ្លាចភាពនឿយហត់ឡើយ៕

មតិយោបល់