បន្ទាយមានជ័យៈ ដោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានអ្នកប្រើប្រាស់គ្រឿងញៀននៅម្ដុំក្រោយការ៉ាអូខេនាគទិព្វ ទើបកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុង បានចុះប្រតិបត្តការបង្រ្កាបបានករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន ១១នាក់ភ្លាមៗតែម្ដង កាលពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ហើយបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។ បន្ទាប់មក៏បញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក សប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារគ្រឿងញៀនបានបញ្ជាក់ថា ជនសង្ស័យទាំង ១១នាក់មានឈ្មោះ៖ ១/យ៉េន មិថុនា។
២/រឹត ស្រីវី។
៣/សាញ់ បូរី។
៤/កន វ៉ា ។
៥/លឹម បូឡែន ។
៦/ណៃ ម៉ឡៃ ។
៧/ធី ទិត្យ ។
៨/សេត វ៉ាន់នី។
ដកហូតវត្ថុតាង៖
-គ្រឿងញៀនបានចំនួន ៥កញ្ចប់ ស្មើនឹង១,៣១ក្រាម៖
-មេតំហ្វេតាមីនទឹកកក ៤កូនថង់តូចស្មើ ១,១៦ក្រាម
-មេតំហ្វេតាមីនគ្រាប់ (០១គ្រាប់) ស្មើ ០,១៥ក្រាម។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ក្នុង១១នាក់នោះ មានម្នាក់ឈ្មោះ រឹត ស្រីវី ភេទស្រី អាយុ ២៤ឆ្នាំ ជាអ្នករក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ចំណែក១០នាក់ទៀតជាអ្នកប្រើប្រាស់។
ក្រោយពីសាកសួរចម្លើយរួច ព្រមទាំងបានរាយការណ៍ជូនលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជនសង្ស័យទាំង ១១នាក់ ត្រូវបានកម្លាំងការិយាល័យបទល្មើស គ្រឿងញៀនកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់