ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ក្នុងចំណោម ២នាក់ ករណីលួច (ភ្ជង់យកម៉ូតូ) ត្រង់ចំណុចការដ្ឋានសំណង់ បុរីធូលន

ភ្នំពេញ: កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៤និង០០នាទី ត្រង់ចំណុចការដ្ឋានសំណង់ បុរីធូលន ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីលួច (ភ្ជង់យកម៉ូតូ) បង្កឡើងដោយជនសង្ស័យ ២នាក់ កាន់ដាវកែច្នៃ១ដើម ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ ។

ជនសង្ស័យទី១ឈ្មោះ សុវណ្ណ រតនា ហៅអាតាក់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីធូលន ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន ជាអ្នកភ្ជង់ផ្ទាល់)

បញ្ជាក់៖ ឃាត់ខ្លួនថ្ងៃទី៣ ខែកកដា ឆ្នាំ២០១៩ វេលម៉ោង ៧និង៣០នាទី។

ជនសង្ស័យទី២ឈ្មោះ អាខ្មូត ភេទប្រុស អាយុប្រហែល២០ (រត់គេចខ្លួន)។
ជនរងគ្រោះឈ្មោះ ម៉ៅ មួន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីធូលន ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ភារ:បាត់បង់៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HH-8559 ។
វត្ថុតាងដកហូតបានមាន៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HB-6710 និងដាវកែឆ្នៃមួយដើម។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី៕

មតិយោបល់