ព័ត៌មានជាតិ

ជនជាតិចិនម្នាក់​លោតសម្លាប់ខ្លួនពីលើជាន់ទី៤ ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ

ព្រះសីហនុៈ មានករណីជនជាតិចិន លោតសម្លាប់ខ្លួនពីលើជាន់ទី៤ ក្នុងសណ្ឋាគារមួយកន្លែង បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់លេខ៤០១ ជាន់ទី៤ ក្នុងសណ្ឋាគារមួយកន្លែង ក្រុម២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សពជនជាតិចិនដែលស្លាប់មានឈ្មោះ LYU MINGPAN ភេទប្រុស កើតថ្ងៃទី១៩ ខែ៧ ឆ្នាំ១៩៨៤ ​កាន់លិខិតឆ្លងដែនលេខ​ ED8313801សុពលភាពប្រើប្រាស់ ដល់ថ្ងៃទី១៧ ខែ៧ ឆ្នាំ២០២៨ បានចូលមកស្នាក់នៅសណ្ឋាគារមួយកន្លែង ហើយបានលោតពីលើជាន់ទី​​៤ បណ្តាលឲ្យស្លាប់ភ្លាមៗ ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដ។

បច្ចប្បន្នសាកសពក្រោយពីកម្លាំងជំនាញពិនិត្យរួច ត្រូវបានរក្សាទុកនៅកន្លែងកើតហេតុ រង់ចាំក្រុមគ្រួសារ និងស្ថានទូតសាម៉ីសម្រេចចាត់ចែងបន្តទៀត៕

មតិយោបល់