WhatsApp ជាកម្មវិធីមួយដែលកំពុងតែមានពេញនិយមពីសំណាក់អ្នកប្រើប្រាស់នៅលើប្រព័ន្ធដំណើរការទូរស័ព្ទ។
ថ្មីៗនេះ TechCrunch បានចុះផ្សាយថា Facebook កំពុងគិតរកទិញកម្មវិធីមួយនេះ ដែលព័ត៌មាននេះ ត្រូវបានអ្នកប្រើប្រាស់អ៊ីនធើណែតបាន Share តៗគ្នា រហូតដល់ពេលនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook បានចេញមុខបដិសេធ។
Facebook បានបដិសេធថា ខ្លួនមិនបានកំពុងតែគិតចង់ទិញ កម្មវិធីមួយនេះទេ ប៉ុន្តែខ្លួនមានចាប់អារម្មណ៍លើកម្មវិធីនេះយូរមកហើយ។
គួរបញ្ជាក់ផងដែរថា មិនមែនមានតែ Facebook នោះទេ ដែលចាប់អារម្មណ៍លើកម្មវិធីនេះនោះ គឺក្រុមហ៊ុនយក្ស Google ក៏ចាប់អារម្មណ៍លើវាផងដែរ៕
មតិយោបល់