ព័ត៌មានជាតិ

មូលនិធិគន្ធបុប្ផាកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសម្បុរសធម៌

ភ្នំពេញៈ យោងតាមផេកមូលនិធិគន្ធបុប្ផាកម្ពុជាបានឲ្យដឹងថា ការចូលរួមបរិច្ចាគរបស់លោក លោកស្រី អ្នកនាងកញ្ញា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា នាពេលកន្លងមកពិតជាបានរួមចំណែកដ៏សំខាន់ ក្នុងការជួយសង្គ្រោះកុមារជាច្រើន ដែលមកទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ក្នុងនោះរួមមាន៖ កុមារ ៤៧៦ ៦៦០ នាក់ទទួលបានការពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ៩៧,៥១០នាក់ ត្រូវបានដាក់ឱ្យសម្រាកនៅក្នុងមន្ទីរពេទ្យ ១៤,៤២៣នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ (កើនឡើង៥ដងលើសពីឆ្នាំមុន) និងត្រូវបានដាក់ឱ្យសម្រាកនៅក្នុងមន្ទីរពេទ្យ ១២,៨៧៧នាក់ ត្រូវបានវះកាត់ និងសម្រាលកូនបាន១១២,៧១៣នាក់។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសម្បុរសធម៌របស់លោក លោកស្រី អ្នកនាងកញ្ញា ដែលបានរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការតែមួយគត់នៅកម្ពុជា បង្កើតឡើងដើម្បីកៀរគរថវិកាបរិច្ចាគ ក្នុងគោលដៅបន្តនិរន្តរភាព នៃកិច្ចដំណើរការបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង។

សូមបរិច្ចាគជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ៖
១/ ធនាគារកាណាឌីយ៉ា
-គណនីប្រាក់រៀល៖ 001-0004517348
-គណនីប្រាក់ដុល្លារ៖ 001-0004517337
២/ ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
-គណនីប្រាក់រៀល៖ 5559
-គណនីប្រាក់ដុល្លារ៖5558
៣/ ធនាគារអេស៊ីលីដា
-គណនីប្រាក់រៀល៖ 00010341273813
-គណនីប្រាក់ដុល្លារ៖ 00010341273824
៤/ ធនាគារ ABA
-គណនីប្រាក់រៀល៖ 000791704
-គណនីប្រាក់ដុល្លារ៖ 000791702
៥/ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
-ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-លេខទូរស័ព្ទ 061 701 111 / 096 701 1111៕

មតិយោបល់