ព័ត៌មានជាតិ

ករណីឃាតកម្មឪពុកបង្កើត បោកសម្លាប់កូនខ្លួនឯង នៅខេត្តសៀមរាប ពេលនេះឃាត់បានជនដៃដល់ហើយ

សៀមរាបៈ ក្រុមកម្លាំងការងារ JULIET-19 បានធ្វើការចាប់ខ្លួនជនល្មើស ក្នុងករណីឃាតកម្មទៅលើកុមារ អាយុ១៤ខែ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បន្ទាប់ពីបានធ្វើការស្វែងរកជនល្មើសអស់រយៈពេល ៧ថ្ងៃ មន្ត្រីនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនបុរសឈ្មោះ ផ្លាយ វិភ័ត មានអាយុ ៣១ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ នៅថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០១៩ វេលាម៉ោង០៩ និង៣០នាទីព្រឹក។

បុរសម្នាក់នេះ នឹងត្រូវតុលាការផ្ដន្ទាទោសពីបទល្មើសឃាតកម្ម និងត្រូវចូលតុលាការខេត្តសៀមរាប នៅពេលរសៀល ក្នុងថ្ងៃនេះ៕

មតិយោបល់