ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ករណីជួញដូរសារធាតុញៀនដ៏សកម្ម នៅក្រុងសៀមរាប

សៀមរាប: ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទី កម្លាំងនគរបាលក្រុមត្រួតពិនិត្យរដ្ឋបាលចំហររបស់អធិការដ្ឋាននគរបាលក្រុងសៀមរាប និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិល ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយមានការចូលរួមពីលោកមេភូមិ កម្លាំងប្រជាការពារ បានសហការគ្នាធ្វើការពួនស្ទាក់ និងបង្ក្រាប ជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាប្រើប្រាស់រក្សាទុក និងជួញដូរគ្រឿងញៀនដ៏សកម្ម នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។

ជនសង្ស័យទី១ឈ្មោះ សំ សុភា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ពុំពិតប្រាកដ រស់នៅភូមិ ទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។
ជនសង្ស័យទី២ឈ្មោះ ឆៃ រ៉ុង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ពុំពិតប្រាកដ រស់នៅភូមិ បន្ទាយឈើ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។
វត្ថុតាងដកហូតបាន៖
– ម្សៅក្រាម ពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់ធំ និង១៨កញ្ចប់តូច សរុបទម្ងន់២២៦.៩ក្រាម ជញ្ជីងថ្លឹង១រួមទាំង
ឧបករណ៍ ជក់គ្រឿងញៀន មួយចំនួនផងដែរ ។

បន្ទាប់មកកម្លាំងជំនាញបញ្ជូនទៅ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី រហូតនៅរសៀលថ្ងៃខែដដែល ក្រោយពីធ្វើការសាកសួរបានសហការគ្នា បន្តនាំខ្លួនបក្ខពួកជនសង្ស័យ បានចំនួនម្នាក់បន្ថែមទៀត ឈ្មោះ ចាន់ សុខុម ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ក្នុងបន្ទប់ជួល ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ជនសង្ស័យ និងវត្ថុតាងត្រូវបាន នគរបាលការិយាល័យប្រឆាំងគ្រឿង កសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការតាមនីតីវិធីនៃច្បាប់៕

មតិយោបល់