សាន់ហ្វ្រានស៊ីស្កូ៖ យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់ និង ១៣០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះកាលពីថ្ងៃសៅរ៍ នៅឯអាកាសយានដ្ឋានអន្តរជាតិសាន់ហ្វ្រានស៊ីស្កួ ដែលបានហោះមកពីប្រទេសកូរ៉េ។
ក្រោយកើតហេតុ មនុស្ស ៤៨នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់សាន់ហ្វ្រានស៊ីស្កូ ចំណែក ៨២នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីបញ្ជូនមកដល់អាកាសយាន្តដ្ឋាន។
ភ្នាក់ងារ FBI បាននិយាយថា ការធ្លាក់យន្តហោះនេះ មិនជាប់ពាក់ព័ន្ធនឹងរឿងភារវកម្មនោះទេ។
ការហោះហើរទាំងអស់នៅក្នុងអាកាសយាន្តដ្ឋានអន្តរជាតិសាន់ហ្វ្រានស៊ីស្កូត្រូវបានលុបចោលជាបណ្ដោះអាសន្ន ដោយជើងហោះហើរមួយចំនួនត្រូវបានបង្វែរទៅកាន់អាកាសយាន្តដ្ឋាន Los Angeles៕
ព័ត៌មានជាតិ
មតិយោបល់