ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តប៉ះលុចស៊ីសស៊េរីទំនើប៥៧០ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីម៉ោង១០ និង៣៥ នាទីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងប៉ះគ្នា បណ្ដាលឲ្យខូចខាតយ៉ាងដំណំ។

រថយន្ដម៉ាកស៊ីណា ស្លាលលេខ ភ្នំពេញ 2AD-7168 បើកបរដោយបុរសជនជាតិចិន បានថយមកប៉ះជាមួយរថយន្ដលុចស៊ីស៥៧០ ស្លាកលេខ ភ្នំពេញ 2P-8699 កំពុងបើកបរលើដងផ្លូវ បណ្ដាលឲ្យបែកកញ្ចក់ របកថ្នាំ និងក្រពិតផ្នែកខាងស្ដាំនៃរថយន្ដ ចំណែករថយន្ដស៊ីណា បែកកញ្ចក់ផ្នែកខាងក្រោយ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែង និងស្ទូចរថយន្ដទាំងពីរ ទៅរក្សាទុកនៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរ់ងចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់