ព័ត៌មានជាតិ

មន្ត្រីជំនាញ ព្រមានឲ្យបញ្ឈប់ការបិទស្លាកតម្លៃជាប្រាក់បរទេស នៅលើមុខទំនិញ ដែលតាំងលក់ និងបញ្ជីរាយមុខម្ហូប…

បន្ទាយមានជ័យៈ យោងតាមផេកសាខាកាំកុងត្រួល ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ និងផ្តោតសំខាន់ជាពិសេសការអនុវត្តច្បាប់ម៉ឹងម៉ាត់ប្រកាសលេខ ១៧២ របស់ក្រសួងពាណិជ្ជកម្មស្តីពីការបិទស្លាកតម្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទនៅតាមផ្សារទំនើប និងភោជនីយដ្ឋាននានាឋិតនៅតំបន់កាស៊ីណូ ក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

មន្ត្រីជំនាញបានធ្វើការព្រមាន និងធ្វើកិច្ចសន្យាបញ្ឈប់ការបិទស្លាកតម្លៃជាប្រាក់បរទេស ពិសេសប្រាក់បាតថៃនៅលើមុខទំនិញ ដែលតាំងលក់ និងបញ្ជីរាយមុខម្ហូប នៅតាមភោជនីយដ្ឋានផងដែរ។

ន្ថែមលើនោះដើម្បីចូលរួមបណ្តុះស្មារតីជាតិនិយម មន្ត្រីជំនាញបានណែនាំឲ្យប្រើប្រាស់ភាសាខ្មែរឲ្យបានត្រឹមត្រូវ និងរាល់ព័ត៌មាន ស្លាកយីហោផ្សេងៗ ត្រូវសរសេរអក្សរខ្មែរឲ្យបានធំជាង និងដាក់ពីលើអក្សរបរទេសដាច់ខាត៕

មតិយោបល់