ព័ត៌មានជាតិ

យុវជនម្នាក់រត់កង់បីមិនសូវកាក់កបប្ដូរមុខរបរមកឆក់វិញ មានអី…

ភ្នំពេញ: យោងតាមផេកអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កម្លាំង​អធិការដ្ឋាន​ខណ្ឌទួលគោក​ បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ ករណី​ឆក់​ទូរស័ព្ទ​ដៃ​ កាលពី​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​ ២​និង​៣០​នាទី​ ចំណុច​ផ្លូវ​លេខ​១៦១​ កែង​ផ្លូវ​១៩៨​ ភូមិ​៦​ ក្នុង​សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មក​រា​ រាជធានីភ្នំពេញ។​

​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ផា​ន​ សុ​ផា​ន់​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ មុខរបរ​ រត់​កង់​បី​ ស្នាក់​នៅផ្ទះ​លេខ​៤៧​អ៊ឺ​១​ ផ្លូវ​លេខ​៣៦៣​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ (​ឃាត់ខ្លួន​)​ ពិនិត្យ​ទឹកនោម​មាន​សា​ធាតុ​ញៀន​។​
​ជន​រង​គ្រោះ​ឈ្មោះ​ យៀ​ក​ ផាំង​លាវ​ ភេទ​ប្រុស​ អាយុ​ ៤៣​ឆ្នាំ​ជនជាតិ​ចិន​ មុខរបរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​លេខ​៣៤​អ៊ឺ​សេ​រ៉ូ​ ផ្លូវ​លេខ​១៨២​ ភូមិ​៥​ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មក​រា​ ។​

​វ​ត្តុ​តាង​ដកហូត​៖
១/​ ម៉ូតូ​ ០១​គ្រឿង​ម៉ាក់​វេ​ វ​ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ កំពត​ ១​បេ​៣១០៣​ របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។​
​ ២/​ទូរស័ព្ទ​ដៃ​១​គ្រឿង​ ម៉ាក់​ហូ​ណូ​ពណ៌​ខ្មៅ​ស៊ី​ម​លេខ​ ០៩៦​ ៧០៤២៦៣២​ របស់​ជន​រង​គ្រោះ​ (​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ហើយ​)​។​

ជនសង្ស័យ​ឃាត់ខ្លួន​ នៅ​អធិការ​នគរបាល​ខណ្ឌ ​ដើម្បី​កសាង​សា​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំ​ពេញ ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់