ព័ត៌មានជាតិ

រកឃើញទៀតហើយ! បុរសម្នាក់បើកបរហួសល្បឿនកំណត់ និងក្រោមឥទ្ធិពលនៃសារធាតុញៀន

កំពង់ចាម: នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី កម្លាំងនគរបាលការិយាល័យចរាចរណ៍ នៃស្នងការដ្ឋានបានចុះអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ដោយបានបង្រ្កាបជាក់ស្តែង ១ករណី ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ មឿង សេងឡា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិទួលសុភី ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម ក្នុងករណីបើកបរហួសល្បឿនកំណត់ និងក្រោមឥទ្ធិពលនៃសារធាតុញៀន នៅចំណុចភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនខ្លួន ជនសង្ស័យ ទៅការិយាល៏យជំនាញនៃស្នងការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

 

មតិយោបល់