ព័ត៌មានជាតិ

បត់រថយន្តមិនស៊ីញ៉ូ ត្រូវអ្នកជិះម៉ូតូបុកពីក្រោយពេញទំហឹង

ភ្នំពេញៈ រថយន្ត CRV បើកបរដោយជនជាតិចិនម្នាក់ បើកឆ្លង់ផ្លូវអត់បើកភ្លើងស៊ីញ៉ូ ត្រូវបុរសម្នាក់ជិះម៉ូតូវីវ៉ាបុក ពេញទំហឹង បណ្តាលឲ្យរបួស កាលពីវេលាម៉ោង៩និង៥០នាទី យប់ថ្ងៃទី១៤ ខែមិថុនាឆ្នាំ ២០១៦ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

​ប្រភព​ឲ្យដឹងថា មាន​រថយន្ដម៉ាកCRVមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេល2-7444 ធ្វើដំណើរចេញពីជញ្ចើមតាម បណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅជើងទៅត្បូង បើកបរដោយបុរសជនជាតិចិន១ បើកចេញពីជញ្ចើមផ្លូវបំណងចង់ឆ្លងផ្លូវលឿនស្របពេលមានម៉ូតូម៉ាកវីវ៉ាមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2O-4081 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីជើងទៅត្បូង ចាប់ហ្រ្វាំង់អត់ទាន់ក៏ជ្រុលទៅបុកចំជំហៀងខាងឆ្វេង បណ្ដាយឲ្យបុរសម្ចាស់ម៉ូតដួលរងរបួសស្រាល។

ក្រោយពេលកើងហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ ដោយភាគីទាំងសង់ខាងចរចា​មិនត្រូវ សមត្ថកិច្ចធ្វើការវាស់វែងយក ម៉ូតូនិងរថយន្ដទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌពោធិ៍​សែនជ័យ ដើម្បីដោះស្រាយនៅពេលក្រោយ៕

មតិយោបល់