ព័ត៌មានជាតិ

បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់តាំងនី​ ឃាត់ខ្លូនជនសង្ស័យចំនួន៤នាក់

រតនគិរី: នៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់តាំងនី ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក លាង អ៊ូព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ឃាត់ខ្លូនជនសង្ស័យចំនួន៤នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ចាន់ ហៀ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខមិនពិតប្រាកដ រស់នៅភូមិ អូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
២.ឈ្មោះ ឡន វណ្ណសៅ ឬ(ខុំ ប៊ុន សៅ)អាយុ៣៣ឆ្នាំ ជនជាតិទំពូន មុខរបរ មិនពិតប្រាកដ រស់នៅភូមិកាចូនក្រោម ឃុំកាចូន ស្រុកវ៉ឺនសៃ មុខរបមិនពិតប្រាកដ (មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤២/១៩)។៣.ឈ្មោះ ម៉ាឆៃ យ៉ា ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ៤.ឈ្មោះ រម៉ាស់ ចាន់ធឿន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពូន មុខរបរ មិនពិតប្រាកដ រស់នៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។ ជនសង្ស័យខាងកម្លាំងជំនាញបានធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផល វិជ្ជមានទាំង០៤នាក់(+)។

វត្ថុតាងដកហូតរួមមាន៖១.មេតំហ្វេតាមីនអាយ ចំនួន៣ថង់តូច ទម្ងន់ ២.៣៦ក្រាម ថ្លឹងទាំងសំបកថង់,២.ម៉ូតូចំនួន១គ្រឿងម៉ាក អិចសិនធ័រ ពណ៌ខ្មៅ គ្មានផ្លាកលេខ។
៣.ទូរសព្ទ័ដៃចំនួន០៤គ្រឿង,៤.នាឡិកាដៃម៉ាក នើស ពណ៌ទឹកមាសចំនួន០១គ្រឿង,៥.សម្ភារ:សម្រាប់សេពមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ រួមទាំងវត្ថុតាងកំពុងឃាត់ និងរក្សាទុក បណ្តោះអាសន្ននៅអធិការដ្ឋានក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តរតនគីរី​ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់