ព័ត៌មានជាតិ

រថយន្តធុនធំបុកម៉ូតូ២គ្រឿង បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ: ករណីចរាចរណ៍មួយ ដែលរថយន្តដឹកទំនិញធុនធំ បុកម៉ូតូចំនួន២គ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៤ នាក់ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង ៤០ នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញម៉ូតូពីរគ្រឿង បើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយមួយគ្រឿងស៊េរីឌ្រីមសង់ ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FC- 3075 និងមួយគ្រឿងទៀត ស៊េរីឌ្រីមសង់ ឆ្នាំ២០២០ ពាក់ស្លាកលេខ 1IM-4077 ធ្វើដំណើរមានគ្នាទាំងក្មេងទាំងចាស់ចំនួន៤នាក់មកដល់ចំណុចកើតហេតុ ដោយសារផ្លូវបំបែកជាបួន និងមានរថយន្តឆ្លងកាត់ទទឹងផ្លូវ ពីកើតទៅលិចក៏បានបន្ថយល្បឿនឈប់ ស្របពេលនោះក៏មានរថយន្តធុនធំ ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ 3A-1781 ធ្វើដំណើរស្របទិសមកពីក្រោយហ្វ្រាំងមិនជាប់ បណ្តាលឲ្យបុកដួលទាំងពីរគ្រឿង រងរបួសធ្ងន់ស្រាលក្មេងចាស់ចំនួន៤នាក់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ ឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា មួយជំហានសិន បើមិនត្រូវគ្នានិងទាក់ទងទៅផ្នែកជំនាញចុះវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការធ្វើការដោះស្រាយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់