ព័ត៌មានជាតិ

កម្លាំងនគរបាល ចុះបង្ក្រាបក្រុមអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនមនុស្សជាច្រើននាក់

ភ្នំពេញ: កម្លាំងអធិការនគរបាលខណ្ឌសែនសុខ បានបើកការស្រាវជ្រាវជាប់ជាប្រចាំ ចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៩ វេលាម៉ោង១១និង១០នាទីព្រឹក ត្រង់ចំណុចផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបន្តឆែកឆេរលំនៅដ្ឋានជនសង្ស័យ ២កន្លែងនៅ ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រកឃើញថ្នាំញៀនសរុប ១៩កញ្ចប់ ស្លាកលេខម៉ូតូចំនួន៣ ដាវសាំម៉ូរ៉ៃ១ដើម ។

លោកវរសេនីយ៍ទោ ព្រហ្ម វណ្ណឌី អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌសែនសុខ បានឲ្យដឹងថា មុនឈានទៅឆែកឆេរនិងឃាត់ខ្លួនក្រុមខាងលើ គឺក្រោយពីកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មី ដោយដកហូតថ្នាំញៀនប្រភេទក្រាមសថ្លាមួយកញ្ចប់ធំល្មម បន្ទាប់មកក៏ឆ្លងយោបល់លោកអធិការខណ្ឌ ដើម្បីឆែកឆេរផ្ទះជនសង្ស័យ នៅភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

ជាលទ្ធិផលត្រួតពិនិត្យ២ទីតាំងក្នុងភូមិ ឃាត់ខ្លួនបន្ថែមបានជនសង្ស័យ០៧នាក់ រួមទាំងដកហូតបានក្រាមសថ្លា សង្ស័យជាគ្រឿងញៀនចំនួន១៩កញ្ចប់ថង់តូចបន្ថែម និងស្លាកលេខម៉ូតូចំនួន០៣បន្ទះ ដាវសាំម៉ូរ៉ៃមួយដើម ឧបករណ៍សេពគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង សមត្ថកិច្ចកំពុងឃាត់ និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំងកសាងសុំនុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់