ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប និងអ្នករត់កង់បីឥណ្ឌា ត្រង់ចំណុចផ្លូវប្រសព្វ កាលពីវេលាម៉ោង ១២និង២០នាទីឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ ឃើញមានកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភំ្នពេញ 1HN-4765 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ ឃើញមានរថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក លុចស៊ីស NX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-5345 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវR8 (បឹងកក់)ទិសដៅពីត្បូងទៅជើង ដែលតាំងខ្លួន ជាអ្នកធ្វើការ និងជាអ្នកចេះច្បាប់ បើកបរក្នុងល្បឿនលឿនហើយបត់ធ្វេង ក៏វាក់អើជាមួយនិងកង់បីជាន់ហ្វ្រាំងឈប់បន្ទាន់ បុកកង់បីចំមួយជំហៀងខាងមុខ បណ្តាលរងការខូចខាតយ៉ាងដំណាំ ចំណែករថយន្តរងការខូចខាត កាងស្តាំងខាងមុខ ពេលនោះម្ចាស់រថយន្តចុះមកឲ្យអ្នករត់កង់បីលត់ជង្គុងសំពះ សុំទោសដល់បាតជើងដើម្បីរួចខ្លួន។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ ភាគីរថយន្តតាំងខ្លួនថា ត្រូវបានឲ្យអ្នកបើកកង់បីសងថ្លៃជួសជុលរថយន្តគាត់ តែម្ចាស់កង់បីថា គាត់មកផ្លូវត្រង់ គាត់គ្មានលុយសងទេ តែម្ចាស់រថយន្តថា មិនសងប្រយ័ត្នរឿងធំគាត់ហៅអធិការរួចហើយជិតដល់ហើយ ភ្លាមៗនោះក៏លេចមុខបុរសម្នាក់មាឌធំកាន់អាយឌី មកជួយអន្តរាគមន៍ខាងម្ចាស់រថយន្តគាត់ថា ខ្ញុំជាសមត្ថកិច្ចខណ្ឌដូនពេញ ហើយភាគីទាំង ២ព្រមព្រៀងគ្នាបញ្ចប់នៅកន្លែងកើតហេតុ៕
មតិយោបល់