ភ្នំពេញៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០៦៥ អ.យ.ខ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ របស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបជាក់ស្តែង ករណី ប្រព្រឹត្តិអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស (នាំនារីក្មេងៗឱ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) ដោយបានឃាត់ខ្លួនមនុស្សចំនួន០៦នាក់។
សមត្ថកិច្ចបានឱ្យដឹងថាឈ្មោះ ខន ចាន់ណាវី ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរជាមេខ្យល់ និងជនរងគ្រោះ០៥នាក់ អនីតិជន០៣នាក់) នៅចំណុចភោជនីយ៍ដ្ឋាន ឈូករ័ត្ន ម្ហូបខ្មែរ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ឃាត់ខ្លួន ០៣នាក់) និងនៅចំណុចផ្ទះសំណាក់ ស្រែផល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ឃាត់ខ្លួន០៣នាក់)។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ចាត់ការតាមនីតិវិធី៕
មតិយោបល់